រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តចុះត្រួតពិនិត្យស្ថានភាពអគារសិក្សាសាលាមត្តេយ្យ ទួលត្នោត និងអនុវិទ្យាល័យ គគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ណង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា រួចមក ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តចុះត្រួតពិនិត្យស្ថានភាពអគារសិក្សាសាលាមត្តេយ្យ ទួលត្នោត និងអនុវិទ្យាល័យ គគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្ថានភាពអគារមតេ្តយ្យ ទួលត្នោត ពិនិត្យឃើញថាអគារមានសភាពចាស់ទ្រុឌទ្រោម លិចទឹក ទន្ទឹមនោះរដ្ឋបាលខេត្ត គ្រោងរៀបចំផែនការដើម្បីជួសជុលកែលម្អរ ដាក់លូរំដោះទឹក នាពេលខាងមុខ។ឯកឧត្ដមអភិបាលខេត្ត ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការស្រុក ព្រមទាំងក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់កំពុងសិក្សានៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សា។“គ្រូបង្រៀន មានតម្លៃទ្រព្យដ៏មហាសាល នោះគឺ អាចបង្ហាត់បង្រៀនឲ្យសិស្សានុសិស្ស ក្លាយជាថ្នាក់ដឹកនាំ បញ្ញាវ័ន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ស្រទាប់វណ្ណ:ដោយមិនគិត​ និងមិនមានការរើសអើង”។

អត្ថបទទាក់ទង