រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ង្ហែអង្គកឋិនទាន នាំយកនូវទេយ្យទាន និងបច្ច័យចូលរួមកសាងសមិទ្ធផលនានាក្នុងនៅវត្តកោះចូរ៉ាម ស្ថិតនៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានចូលរួមជាមួយឯកឧត្តម​ អភិបាលរងខេត្តលោក លោកស្រី មន្រ្តីរាជការ​ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នា ដង្ហែអង្គកឋិនទាន នាំយកនូវទេយ្យទាន និងបច្ច័យចូលរួមកសាងសមិទ្ធផលនានាក្នុងនៅវត្តកោះចូរ៉ាម ស្ថិតនៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ « បុណ្យកឋិន គឺជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិន តែងត្រូវបានពុទ្ធបរិស័ទដង្ហែចូលគ្រប់ទីអារាម ទាំងអស់ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះ គេតែងតែឃើញក្បួនកឋិនទាន តែងបាន ដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាម ជាច្រើននៅទូទាំងប្រទេស ត្រូវបាន បំផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយប្រជាពលរដ្ឋក៏ មិនមានឱកាសបានធ្វើបុណ្យធ្វើទាននោះទេ»។ ”នៅដំណាក់កាលនៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសបានជួបជុំគ្នា​ធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា​ រហូតមកដល់សព្វថ្ងៃនេះ”។

អត្ថបទទាក់ទង