ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល និងសហការី បានចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ជូនចំពោះវិញ្ញាណក្ខន្ត មហាឧបាសិកា ឌិន ឯម ត្រូវជាមាតាបង្កើតរបស់ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណខេត្តកណ្តាល និងជាព្រះអនុគណស្រុកខ្សាច់កណ្តាល ស្ថិតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្ដមអភិបាលខេត្ត សូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្តមហាឧបាសិកា ឌិន ឯម បានចាប់បដិសន្ធិក្នុងសុគតិភព និងសូមប្រគេនពរ និងជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា សូមជួបប្រកបតែនូវពុទ្ធពរ ទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕