រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ស្តីពី វឌ្ឍនភាពការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG) ស្តីពី វឌ្ឍនភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានស្នើដល់គ្រប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាព ទាំងអស់ត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យមានការប្រតិបត្តិអនាម័យបរិស្ថានស្អាតនៅតាមសា្ថប័ន សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងកន្លែងផ្តល់សេវាផ្សេងៗ ទៀតឱ្យបានស្អាតត្រូវមានបង្គន់អនាម័យ បង្គន់ត្រូវមានទឹក មានសាប៊ូសម្រាប់លាងដៃ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានធុងដាក់សំរាមនៅតាមបន្ទប់ទឹកជាដើម។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើសកម្មភាព និងចូលរួមសហការរួមគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តកណ្ដាល។ សូមគូសបញ្ជាក់ថា៖ ស្ថានភាពអនាម័យនៅក្នុងខេត្តកណ្តាល ឆ្នាំ២០២២ ខ្នងផ្ទះមានបង្គន់ប្រើ ១០០% ក្នុងនោះ(ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួនមាន ៩៥.៤% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៦%)។ចំពោះក្រុង/ស្រុក ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល(ODF) បានបញ្ចប់១០០% ដែលមាន ១១ក្រុង/ស្រុក ១២៧ឃុំ/សង្កាត់ ស្មើនឹង ១,០១០ភូមិ៕

អត្ថបទទាក់ទង