រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ នឹងអាជ្ញាធរស្រុក និងលោក ហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីពីរកន្លែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ នឹងអាជ្ញាធរស្រុក និងលោក ហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីពីរកន្លែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ស្ថិតក្នុង ភូមិកណ្ដាល ឃុំឆក់ឈើនាង និងភូមិភ្នំដី ឃុំសំរោងលើ។ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយតំលៃការដ្ឋានជីករណ្តៅដីមួយកន្លែងនេះមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ ដើម្បីរងចាំការដោះស្រាយបន្តទៀត ។ ឯកឧត្ដមក៏បានស្នើដល់ម្ចាស់អាជីវកម្ម ត្រូវផ្អាកសកម្មភាពអាជីវកម្មគ្រប់ទម្រង់ រហូតដល់មានការជូនដំណឹង និងត្រូវបំពេញ កាតព្វកិច្ចត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន និងត្រូវមានវិក័យបត្របង់សួយសារត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានអោយបានត្រឹមត្រូវ។ឯកឧត្ដមបន្តថា ការឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីទាំងពីរកន្លែងនេះដោយសារតែ ការដ្ឋាននេះ បានបំពាន ការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត , មិនធ្វើតាមការណែនាំរបស់អាជ្ញាធរ, ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ , និងបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ ។

អត្ថបទទាក់ទង