---------- ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្តាល ឯកឧត្តម តាំងម៉េងលាន បានណែនាំ ក្រុមកីឡាចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតអោយ បានម៉ឹងម៉ាត់ តាមគោលការណ៍ របស់ខេត្ត។ ក្នុងឱកាស ជួបសំណេះសំណាលជាមួយកីឡាករ ចំណុះទូក ក្នុងពិធីការប្រណាំងទូក ក្រុងតាខ្មៅ ដែលប្រារព្ធធ្វើឡើង នៅវេទិកា មុខសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅថ្ងៃទី២៩តុលា នេះ. បានកោតសរសើរ ចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួមបានញាំងឲ្យ ការរៀបចំពិធីនេះ មានភាពរលូន ។ឯកឧត្តម អភិបាលរងខេត្ត សង្កត់ធ្ងន់ថា៖ការប្រឡងប្រណាំង មានចាញ់មានឈ្នះប៉ុន្តែអ្វីដែល សំខាន់នោះ គឺយើងត្រូវតែបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនភូមិឃុំ របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត៕