រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក)ខេត្តកណ្តាលអាណត្តិទី៣ ប្រចាំខែតុលា បានរៀបចំកិច្ចប្រជុំ សាមញ្ញ លើកទី៤០ របស់ខ្លួន

++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក)ខេត្ត អាណត្តិទី៣ បានរៀបចំប្រជុំសាមញ្ញលើកទី៤០ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន(គ.ក.ស.ក)ខេត្ត។កិច្ចប្រជុំសាមញ្ញលើកទី៤០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក)ខេត្ត អាណត្តិទី៣នេះ គឺពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៦។ ជាមួយនឹងរបៀបវារៈខាងលើ អង្គប្រជុំបានផ្តោតលើការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារការគ្រប់គ្រងករណី ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ)និងស្ថានភាពកុមារផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នាពេលកន្លងមក។ ម្យ៉ាងទៀត ក៏បានពិនិត្យមើលកុមារងាយរងគ្រោះដោយអំពើហិង្សានានា។លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្តបានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក សមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។ ជាមួយគ្នានេះលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែគាំទ្រសកម្មភាព ព្រមទាំងជួយដោះស្រាយបញ្ហានានាដែលកើតលើស្ត្រី កុមារនិងជនងាយរងគ្រោះផងដែរ៕

អត្ថបទទាក់ទង