ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ការងារស្រង់បញ្ជី និងសម្ភាសន៍គ្រួសារងាយរងហានិភ័យ តាមបណ្តាក្រុង ស្រុក ទាំង១១ ទូទាំងខេត្តកណ្ដាល។ឯកឧត្ដមអភិបាលខេត្តបញ្ចាក់ថា៖ គ្រួសាររងហានិភ័យ សំដៅលើគ្រួសារដែល រស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានភាព ងាយរងគ្រោះមួយយ៉ាងតិចក្នុងចំណោមប្រាំ មាន ដូចខាងក្រោម៖១.គ្រួសារដែលមានសមាជិកពិការភាព២.គ្រួសារដែលមានមនុស្សចាស់ជរា៣.គ្រួសារដែលមានកុមារតូច៤.គ្រួសារដែលមានសមាជិកកុមារទាំងអស់៥.គ្រួសារដែលមានមេគ្រួសារជាស្ត្រីការស្រង់បញ្ជី និងសម្ភាសន៍ គឺជាគោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ ប្រជាពលរដ្ឋ ដើម្បីសង្គមអភិវឌ្ឍ ប្រកបដោយសមធម៌ និងបរិយាប័ន្ន៕