ខេត្តកណ្តាល៖ នៅរសៀលងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាដីធ្លីចំនួន ០១ករណី ស្ថិតនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ដោយមានការចូលរួមពី អភិបាលរងស្រុកមុខកំពូល មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត-ស្រុក និងក្រុមការងារ លោកមេឃុំ មេភូមិ និងភាគីវិវាទទាំងសងខាង នៅសាលប្រជុំសាលាខេត្តកណ្តាល។