ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ឆ្នាំ២០២២ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល។