រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ទឹកនិងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន

++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ទឹកនិងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំទ្រា និងឃុំថ្មី ដោយបានការអញ្ជើញចូលរួមពីលោកស្រី ស៊ន ភារម្យ អភិបាលរងស្រុកកណ្ដាលស្ទឹង។លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ ដោយមានការសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយនឹងអង្គការ (Water Aid Cambodia) បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល ក្នុងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន តាំងពីថ្ងៃទី ២៥-២៦ខែសីហា ឆ្នាំ២០២២ កន្លងមកដូច្នេះគោលបំណងនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺ បង្កើនការយល់ដឹងរបស់ថ្នាក់ដឹកនាំឃុំភូមិ ឃុំ ហើយក៏ឱ្យយល់ច្បាស់អំពីភាពខុសគ្នារវាងអនាម័យ បរិស្ថាន ការសម្អាត និងការទុកដាក់ទឹកឱ្យមានសុវត្ថិភាព ហើយក៏ជួយដល់ថ្នាក់ដឹកនាំភូមិឃុំរបស់យើងយកចំណេះវិជ្ជាដែលបានសិក្សារៀនសូត្រ ទៅអនុវត្តផ្ទាល់ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើងបានយល់ជ្រាប ហើយក៏ពង្រឹងដល់ថ្នាក់ដឹកនាំភូមិ -ឃុំ ឲ្យមានភាពក្លាហានលើកពីបញ្ហាប្រឈមដែលទាក់ទងពីបញ្ហាអនាម័យទឹកស្អាត ដែលមានក្នុងសហគមន៍ ដើម្បីរកដំណោះស្រាយជូនប្រជាជនដែលងាយរងគ្រោះនិងរងគ្រោះ ដើម្បីដាក់ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ។លោកជំទាវក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ចូលរួមស្ដាប់ការបង្រៀនរបស់គ្រូបង្គោល ដើម្បីបានយល់ដឹងច្បាស់ សម្រាប់យកទៅអនុវត្តបន្ត និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងឲ្យបានលទ្ធផលល្អប្រសើរ។លោកស្រី ស៊ន ភារម្យ អភិបាលរងស្រុកកណ្ដាលស្ទឹងបានអោយដឹងថា៖ នៅទូទាំងស្រុកកណ្ដាលស្ទឹង មានបណ្ដាញទឹកស្អាតប្រើប្រាស់ចំនួន ១៣,០០៤ ខ្នងផ្ទះ លើខ្នងផ្ទះសរុប ២៣,៤៥៩ ខ្នងផ្ទះ ស្មើនឹង ៥៥%។ចំពោះអនាម័យបរិស្ថាន នៅទូទាំងស្រុកកណ្ដាលស្ទឹងប្រជាពលរដ្ឋមានខ្នងផ្ទះប្រើប្រាស់បង្គន់សរុបចំនួន ២៣,៤៥៩ ខ្នងផ្ទះ លើខ្នងផ្ទះសរុបចំនួន ២៣,៤៥៩ ខ្នងផ្ទះ ស្មើនឹង 100% ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនសរុបចំនួន ២៣,១៣៦ ខ្នងផ្ទះ ស្មើនឹង ៩៨,៦២% និងក្នុងផ្ទះប្រើរួមចំនួន ៣២៣ ខ្នងផ្ទះ ស្មើនឹង ១,៣៨%។

អត្ថបទទាក់ទង