+++++++++++ខេត្តកណ្ដាល៖ រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការគ្រប់គ្រងការអនុវត្ត និងវាយតម្លៃសកម្មភាពអនុវត្ត ការងារគណនេយ្យភាពសង្គម ដឹកនាំដោយ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិក គ.គ.អ.ស និងតំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការ មូលនិធិអាស៊ី ។គោលបំណងក្នុងកិច្ចប្រជុំនេះគឺផ្តល់ឱកាសឱ្យសមាជិក គ.គ.អ.ស និងប្រតិភូដៃគូអភិវឌ្ឍន៍នានា បានសិក្សាស្វែងយល់រៀនសូត្រពី ដំណើរការអនុវត្ត សកម្មភាពគណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងផ្តល់អនុសាសន៍ជា គន្លឹះ ដើម្បីការអនុវត្តការងារគណនេយ្យភាពសង្គម កាន់តែប្រសើរឡើង បន្ថែមទៀត។ គណនេយ្យភាពសង្គមតម្រូវឲ្យមានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម ពោលគឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។