រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់ដី នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ចប់ការប្តឹងផ្តល់ ដោយគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ ដែលមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត ដោយភាគីទំនាស់ទាំងសងខាងឯកភាពគ្នាព្រមបញ្ចប់ទំនាស់ប្រកបដោយសន្តិវិធី ដោយគ្មានអ្នកចាញ់ មានតែអ្នកឈ្នះ។

អត្ថបទទាក់ទង