រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្រុកខ្សាច់កណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្តកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ ប្រមាណជាង ៥០០ នាក់។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និងសំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម ចយ សុប៉ិន សមាជិកក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖រដ្ឋបាលខេត្តមានការិយាល័យភាពពលរដ្ឋខេត្ត ដែលជាអង្គភាពមួយសម្រាប់ទទួលពាក្យបណ្ដឹង សម្រុះសម្រួលដោះស្រាយមិនដឹងតវ៉ារបស់ប្រជាពលរដ្ឋ និងផ្ដល់អនុសាសន៍អំពីបណ្ដឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដូចជា៖ វិវាទរវាងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាល ឬក៏រវាងមន្ត្រីរដ្ឋបាល និងមន្ត្រីរដ្ឋបាលផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ជាលទ្ធផលសំរាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈការសរសេរជាក្រដាស និងឡើងសំណូមពរផ្ទាល់មាត់ចំនួន ៣១សំណូមពរ ស្មើនឹង ២៧បញ្ហា រួមមាន៖ បញ្ហាអគ្គិសនី ផ្លូវ លូ ស្ពានប្រឡាយ សំរាម ទឹកស្អាត បញ្ហាដីធ្លី បញ្ហាការអភិវឌ្ឍរបស់ក្រុមហ៊ុនប៉ះពាល់ផលប្រយោជន៍របស់ជាពលរដ្ឋ លិខិតស្នាមរដ្ឋបាល ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានឡើងធ្វើការពន្យល់បកស្រាយ ដោះស្រាយបានមួយចំនួននិងមួយចំនួនទៀតទទួលយកដើម្បីពិនិត្យនិងដោះស្រាយជាបន្តទៀត ហើយក៏បានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

អត្ថបទទាក់ទង