ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលប្រជុំពិនិត្យការងារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយតំណាងអង្គភាព ប្រឆាំងអំពើពុករលួយ សម្រាប់ភ្នាក់ងារសង្កេតការណ៍ការប្រឡងសញ្ញាបតមធ្យមសិក្សាទុតិយភូមិ។ គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបតមធ្យមសិក្សាទុតិយភូមនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៩ មណ្ឌល ដែលស្ថិតនៅក្រុង ស្រុក ចំនួន៣ គឺ៖- ក្រុងតាខ្មៅ មានចំនួន ១៣មណ្ឌល សម្រាប់បេក្ខជនមកពី៖ ក្រុងតាខ្មៅ ,ស្រុកកៀនស្វាយស្រុកល្វាឯម,ស្រុកលើកដែក,ស្រុកមុខកំពូល,ស្រុកខ្សាច់កណ្ដាល,ស្រុកពញាឮ និងស្រុកអង្គស្នួល។- ស្រុកស្អាង មានចំនួន ៤មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកស្អាង និងស្រុកកោះធំ។- ស្រុកកណ្តាលស្ទឹង មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល។