សាលាខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាដីធ្លីចំនួន ០២ករណី ៖-ករណីទី១ ដោះស្រាយបន្តពីថ្ងៃទី២៥ ខែវិច្ឆិកា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល -ករណីទី២ ស្ថិតនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរដែនដី អភិបាលរងស្រុកមុខកំពូល មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត-ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុមការងារ លោកមេឃុំ លោកមេភូមិ និងភាគីវិវាទ នៅសាលប្រជុំសាលាខេត្តកណ្តាល។