ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ប៊ុនផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញទទួល និងផ្ទៀងផ្ទាត់ហឹបប្រធានវិញ្ញាសា ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ពីប្រធានគណៈមេប្រយោគ ប្រចាំខេត្តកណ្តាល ដោយមានការចូលរួមត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ សំដៅធ្វើយ៉ាងណាឱ្យវិញ្ញាសារមានសុវត្ថិភាព មិនមានការបែកធ្លាយ។សូមជម្រាបថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជា ៖ ថ្នាក់វិទ្យាសាស្ត្រ មាន០៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់ ។