រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និង​ថ្នាក់ស្រុក​

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និង​ថ្នាក់ស្រុក​ដើម្បីសម្របសម្រួល​ដំណើរទស្សន​កិច្ចសិក្សាស្វែងយល់លើការអនុវត្តការងារគណនេយ្យភាពសង្គមនៅអង្គភាពផ្តល់សេវាមណ្ឌលសុខភាពកោះខែល និងរដ្ឋបាលឃុំកោះខែល នៃស្រុកស្អាង ខេត្តកណ្តាល។ ដែលមានគណៈប្រតិភូជាតិ និងអន្តរជាតិ រួមមាន៖ ១.លេខាធិការដ្ឋាន ​គ.ជ.អ.ប ២.ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ៣.អង្គការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា ៤.អង្គការសុវណ្ណភូមិ និង៥.អាជ្ញាធរឃុំភូមិ ជាពិសេសការធ្វើបទបង្ហាញជូនគណៈប្រតិភូជាតិនិងអន្តរជាតិបានយ៉ាងល្អលើដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមឃុំកោះខែល។

អត្ថបទទាក់ទង