++++++ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកអង្គស្នួល រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកអង្គស្នួល។ ឯកឧត្តមអភិបាលរងខេត្ត បន្តថាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកអង្គស្នួល ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១០ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។ លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកអង្គស្នួលឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ចំនួន ២៩៤ គម្រោង ក្នុងនោះគម្រោងស្រុក ចំនួន១០០គម្រោង គម្រោងឃុំចំនួន ១៩៤ គម្រោង គម្រោង ដែលចែកចេញជា ៤ វិស័យមាន៖ វិស័យសេដ្ឋកិច្ច ៣៩គម្រោង វិស័យសង្គមកិច្ច ៥៧គម្រោង វិស័យគ្រប់គ្រងការងារដីធ្លី បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ចំនួន១៦គម្រោង និងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៦ គម្រោង ។ ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកអង្គស្នួលហ ដែលទទួលការគាំទ្រ សរុបមានចំនួន ១២២ លើ ១៩៤ ស្មើនិង៩២.៨៨% ក្នុងគម្រោង ៥៤ លើ ១៩៤ ស្មើនិង ២៧.៨៣% ក្រៅគម្រោង ៨៤ លើ ១៩៤ ស្មើនិង ៤៣