រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកល្វាឯម រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២២-២០២៣

ខេត្តកណ្តាល៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលនាពេលនេះមានសារៈសំខាន់ណាស់ គឺជាឱកាសសម្រាប់រដ្ឋបាលស្រុក រដ្ឋបាលឃុំ ធ្វើការផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២របស់ខ្លួន ដើម្បីធ្វើការស្នើសុំ ការគាំទ្រគម្រោងពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនឱ្យគាំទ្របានច្រើនគម្រោង សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍ ស្រុកល្វាឯមឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុកល្វាឯម បានបញ្ជាក់ដូច្នេះនៅក្នុង សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២២-២០២៣ របស់រដ្ឋបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី មន្ទីរជុំវិញខេត្តអាជ្ញាធរស្រុក អង្គការជាដៃគូ និងសប្បុរសជននានាជាង ៨០ នាក់។លោកស្រីបានបន្តថា សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។ក្នុងសិក្ខាសាលានេះ លោកស្រីក៏បាន មានមតិផ្តាំផ្ញើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការជួយគាំទ្ររបស់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍរបស់ស្រុក និងឃុំ ក្នុងពេលកន្លងមក ហើយសូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍន៏ស្រុកល្វាឯម ឱ្យកាន់តែមានការរីកចំរើន ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ជាលទ្ធផលនៃសិក្ខាសាលានេះ ក្នុងចំណោមគំរោងសរុបរបស់ឃុំ ទាំង ៤៤៦គម្រោង ទទួលបានការគាំទ្រចំនួន ២១១គម្រោង និងដោយឡែក ចំពោះគម្រោងរបស់ស្រុកទាំង ១០គម្រោង ទទួលបានការគាំទ្រចំនួន ៣គម្រោង។

អត្ថបទទាក់ទង