ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ ចងក្រងអំពីស្នាដៃ និងសមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវខិតខំចងក្រងស្នាដៃរបស់ខ្លួន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សមុនបំណាច់ឆ្នាំនេះមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការបូកសរុបទុកជាឯកសារ។