ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ2022 លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តតំណាងឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល រួមដំណើរដោយលោក លោស្រីនាយកទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិការបស់ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភជូនដល់មន្ត្រីសាលាខេត្ត ដែលបានចូលនិវត្តន៍ចំនួន ២គ្រួសាររួមមាន៖ លោក គឹម ខេមរា អតីតប្រធានការិយាល័យសរុប និងលោក អ៉ិត ដារ៉េត អតីតប្រធានការិយាល័យលេខាក្រុមប្រឹក្សា។ក្នុងនោះ១គ្រួសារគ្រួសារទទួលបាន៖ អង្ករ១០០ គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ត្រីខកំប៉ុង ៥យួរ ទឹកត្រី ២យួរ មី ២កេស និងថវិកាចំនួន ១លានរៀល៕