ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមប្រជុំជាមួយ ឯកឧត្តម នាយឧត្តមសនីយ៍ឯក ហ៊ីម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឧត្តមសនីយ៍កងកម្លាំងទាំង៣ អភិបាលស្រុកពញាឮ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សា ពីការរៀបចំពិធីសម្ពោធវិហារឥស្លាមនៅភូមិទួលងោក ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។