ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយការបិទផ្លូវសាធារណៈ ០១ករណី ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកស្រីអភិបាលរងក្រុង ចៅសង្កាត់ដើមមៀន មន្ទីរជំនាញ មន្ត្រីការិយាល័យជំនាញខេត្ត និង លោកមេភូមិ និងភាគីវិវាទនៅសាលប្រជុំសាលាខេត្តកណ្តាល។