ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ឈួន កែវ ជំនួយការឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត និងលោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងលោកអភិបាលរងស្រុក បាននាំយកបច្ច័យ និងអង្កររបស់ឯកឧត្តមអភិបាលខេត្ត មកប្រគេនជូនសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្ដិកនិកាយខេត្តកណ្តាល ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះចៅអធិការវត្ដព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជម្រាបជូនផងដែរថាបច្ច័យ និងអង្ករដែលបានប្រគេនជូនសម្ដេចព្រះសង្ឃនាយករង នៃគណៈធ្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជារួមមាន៖បច្ច័យចូលរួមបុណ្យផ្កាមហាសាមគ្គីសម្រាប់យកទៅកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រីចំនួន ១៥០០០ ដុល្លារ និង២៧,២00,000 រៀល និងអង្ករចំនួន៤តោនសម្រាប់ជួយផ្គត់ផ្គង់ដល់វត្តព្រះឥន្ទសាមគ្គីធម៌ជាប្រចាំខែ។