ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ដោះស្រាយ ករណីរាំងស្ទះគម្រោងស្ថាបនាស្ថានីយបូមទឹកដើមលាប និងដាក់លូមុខកាត់ ០១ម៉ែត្រ ប្រវែង ៧០០ម៉ែត្រ បណ្តោយផ្លូវបេតុងលេខ១១៩ ស្ថិតក្នុង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំងបី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅសាលប្រជុំសាលាខេត្តកណ្តាល។