ខេត្តកណ្តាល៖រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ នួន នីរតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី (ឆ្នើម) ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អង្គការជាដៃគូរអភិវឌ្ឍន៍ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕