រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី បានចូលរួមក្នុងព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល ៩២ ព្រះវស្សា យាងចូល ៩៣ ព្រះវស្សា សូមថ្វាយព្រះពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅវត្ត ឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ទូទាំងខេត្តកណ្តាល និងក្នុងនាមឯកឧត្ដម អភិបាលខេត្តកណ្ដាល ផ្ទាល់បានថ្វាយព្រះពរ សម្តេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់សម្រាប់ដឹកនាំព្រះពុទ្ធសាសនាកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចជានិរន្តរ៍តរៀងទៅ។