រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាសាងសង់ការពារការបាក់ច្រាំងធ្វើពីបេតុងរឹងមាំ មានប្រវែង២៤០ ម៉ែត្រ ស្ថិតនៅត្រង់ចំណុចអ្នកតាចិនថៃជឺ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាសាងសង់ការពារការបាក់ច្រាំងធ្វើពីបេតុងរឹងមាំ មានប្រវែង២៤០ ម៉ែត្រ ស្ថិតនៅត្រង់ចំណុចអ្នកតាចិនថៃជឺ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទទួលការអនុវត្តសាងសង់ដោយក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងឱកាសចុះពិនិត្យទីតាំងនេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ត្រូវសហការគ្នាជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការជួយសម្របសម្រួលរាល់បញ្ហាប្រឈមនានា ដល់ការសាងសង់ ធ្វើយ៉ាងណាឱ្យការសាងសង់នេះរួចរាល់តាមការកំណត់។

អត្ថបទទាក់ទង