ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ លោក ឈួន កែវ ជំនួយការ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា លោកស្រី ចេង ចាន់ផល្លា នាយិការទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកណ្តាល និងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានប្រគេនអង្ករចំនួន ២តោន និងថវិកាចំនួន ២៥ លានរៀល ដល់ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងសមណសិស្ស ដែលកំពុងសិក្សារៀនសូត្រ។