ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ។ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្តកណ្តាល បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ញាណ ឡេង និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកជំទាវ ទិត មាលា និងក្រុមគ្រួសារ ចំពោះការទទួលមរណភាពនេះ។ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្ត បានលើកហត្ថប្រណមឧទិ្ទសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។