រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធី សម្ពោធមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធី សម្ពោធមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតិភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតនៅឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ជម្រាបជូនផងដែរថា៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងត្រូវបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន។

អត្ថបទទាក់ទង