រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងសណ្តស្ទឹងព្រែកត្នោត (ទំនប់ ៧មករា) ស្ថិតនៅស្រុកកណ្តាលស្ទឹង។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក នៅស្ពានព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអន្តរាគមន៍ឆ្លើយតប សង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង សង្កាត់ សហការជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងក្រសួងការពារជាតិ និងកងកម្លាំងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ កំពុងបន្តចុះជួយសង្គ្រោះ នឹងរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការបាក់ស្រុតចូលក្នុងព្រែក និងដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបាក់ស្រុតផ្ទះដើម្បីបញ្ជៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្តម អភិបាលខេត្ត បានជំរុញទៅអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចហើយពិនិត្យលទ្ធភាពបន្ថែម។

អត្ថបទទាក់ទង