រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំ ដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ និងស្តារឡើងវិញផ្លូវជាតិលេខ ៤១ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល

ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ និងស្តារឡើងវិញផ្លូវជាតិលេខ ៤១ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គស្នួល។ សូមបញ្ជាក់ជូនថា គម្រោងផ្លូវជាតិលេខ៤១ ត្រូវបានដោះស្រាយផលប៉ះពាល់រួចរាល់ទាំងស្រុងនូវចម្ងាយ ១៥ម៉ែត្រ ពីអ័ក្សផ្លូវ នៅឆ្នាំ២០១២។ ដូច្នេះការដោះស្រាយផលប៉ះពាល់ជូនក្នុងគម្រោងសាងសង់ និងស្ដារឡើង វិញផ្លូវជាតិលេខ៤១ អនុវត្តចំពោះតែចំណុចដែលពង្រីកបន្ថែមលើសពីចម្ងាយ ១៥ម៉ែត្រ ពីអ័ក្សផ្លូវប៉ុណ្ណោះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី្រ ប្រធានអង្គភាព ប្រធានក្រុមហ៊ុន ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមសហការ។

អត្ថបទទាក់ទង