រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនឹងករណីអូសខ្សែបណ្ដាញ ២២ គីឡូវ៉ុល បន្ថែមរបស់ក្រុមហ៊ុនខ្មែរអេឡិចទ្រី ស៊ីធីស៊ីវើស

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនឹងករណីអូសខ្សែបណ្ដាញ ២២ គីឡូវ៉ុល បន្ថែមរបស់ក្រុមហ៊ុនខ្មែរអេឡិចទ្រី ស៊ីធីស៊ីវើស ស្ថិតនៅក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋផងដែរ។ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើឲ្យក្រុមការងារមន្ទីរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរក្រុង-សង្កាត់ ត្រូវចុះធ្វើការសិក្សាវាយតម្លៃឲ្យបានលំអិត និងគ្រប់ជ្រុងជ្រោយដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋលើផលប៉ះពាល់នៃការអូសខ្សែបណ្ដាញ២២ គីឡូវ៉ុល បន្ថែមរបស់ក្រុមហ៊ុនខ្មែរអេឡិចទ្រី ស៊ីធីស៊ីវើស។

អត្ថបទទាក់ទង