អភិបាលស្រុកពញាឮ លោក ថន សុវណ្ណា អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកពាមលង្វែក និងព្រែកពាមជំនីក ក្នុងស្រុកពញាឮ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ស្រុកដីនៅតាមព្រែកទាំងពីរនេះ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែល លោកអធិបាលស្រុកពញាឮ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រព្រែកពាមលង្វែក និងព្រែកពាមជំនីក ដែលបានបាក់ស្រុតច្រាំង បង្ករជាហានិភ័យដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកទាំងពីរនេះ។ លោកអភិបាលស្រុកកញ្ញាឮ បន្តថា ដោយសារទទួលរងឥទ្ធិពលទឹកដែលហូរចេញពីខេត្តកំពង់ស្ពឺ និងការបើកទ្វារទឹកបង្ហូរ ដែលបង្កមកពីភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យស្ថានភាពទឹក ស្ថិតនៅភូមិសាស្ត្រខេត្តកណ្ដាល មានការកើនឡើងខ្លាំង ក្នុងនោះស្រុកពញាឮក៏ទទួលរងផលប៉ះពាល់នៃចំនន់ទឹកភ្លៀងនេះផងដែរ។