រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១៤ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

+++++++++++++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកខាកាកបាទក្រហមស្រុកកណ្ដាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតផ្ទះតាមសណ្ដរស្ទឹងព្រែកត្នោតដោយទឹកជំនន់ទឹកភ្លៀង ចំនួន ១៤ គ្រួសារ នៅសង្កាត់ព្រែឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ អំណោយដែលបានសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ kg, មី ១ កេស, ត្រីខ ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១ កេស, អាវរងារ ១កញ្ចប់, តង់កៅស៊ូ ១បន្ទះ, ម៉ាស ១ កញ្ចប់, និងថវិកា ២០ ម៉ឺនរៀល។ ក្នុងនោះដែរអនុសាខាកាកបាទក្រហមក្រុងតាខ្មៅ នាំយកផ្ដល់ជូនគ្រួសាររងគ្រោះ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥ kg, ទឹកត្រី ១យួរ និងត្រីខ ១យួរ។ មានប្រសាសន៍ណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ លោក បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ទៀង សុគន្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ស្ទឹង ព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យពួកគាត់លេងទឹក ដែលអាចនាំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់។

អត្ថបទទាក់ទង