ខេត្តកណ្តាល៖គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Video Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃភូមិមួយផលិតផលមួយ របស់ខេត្តទាំង៣។កិច្ចប្រជុំនេះត្រូវបានឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការជំរុញចលនា ភូមិមួយផលិតផលមួយ ខេត្តកណ្តាល ចូលរួមផងដែរ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាព និងបណ្តារដ្ឋបាលស្រុក ពាក់ព័ន្ធក្នុងខេត្ត ដើម្បីពិនិត្យនិងវាយតម្លៃពាក្យស្នើសុំចូលជាផលិតផលភូមិមួយផលិតផលមួយ របស់អ្នកផលិត អាជីវករ សិប្បករ សហគមន៍ សមាគមផលិតផលខ្មែរនៅក្នុងខេត្តទាំង៣៕