រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំទួលព្រេជ ឃុំព្រៃពួច ឃុំលំហាច ឃុំដំណាក់អំពិល និងឃុំពើក ស្រុកអង្គស្នួល ក្រោមអធិបតីភាពលោក នូ សុវណ្ណរិទ្ធិ អភិបាលរងស្រុកអង្គស្នួល និងលោក ព្រំ ឆាត អនុប្រធានមន្ទីរ រៀបចំដែនដី នគររូបនី កិច្ចប្រជុំនេះមានការចូលរួមពីលោក មេឃុំ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋសរុបចំនួនជាង ៤០០នាក់ ដែលមានទីតាំងនៅវត្ដចំបក់ ស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល។

អត្ថបទទាក់ទង