រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំករណីអូសខ្សែបណ្ដាញ២២ វ៉ុលបន្ថែមរបស់ក្រុមហ៊ុនខ្មែរអេឡិចទ្រី ស៊ីធីសីវើស ស្ថិតនៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំករណីអូសខ្សែបណ្ដាញ២២ វ៉ុលបន្ថែមរបស់ក្រុមហ៊ុនខ្មែរអេឡិចទ្រី ស៊ីធីសីវើស ស្ថិតនៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ឯកឧត្តមអភិបាលរងខេត្តបានស្នើឲ្យក្រុមហ៊ុនផ្លាស់ប្ដូរខ្សែស្រាតចាស់ខាងក្រោម មកប្រើខ្សែស្រោមវិញ រយៈពេល០៦ខែយ៉ាងយូរ បន្ទាប់ពីបញ្ចប់គម្រោងផ្នែកខាងលើ ស្នើឱ្យក្រុមហ៊ុនធ្វើលិខិតកិច្ចសន្យា០១ច្បាប់អំពីលក្ខខណ្ឌខាងលើជូនរដ្ឋបាលខេត្ត ក្នុងករណីពុំបានធ្វើលិខិតមករដ្ឋបាលខេត្តទេ គឺក្រុមហ៊ុនត្រូវធ្វើការផ្លាស់ប្ដូរខ្សែស្រោមទាំងផ្នែកលើ និងផ្នែកក្រោម។

អត្ថបទទាក់ទង