ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នា២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យមើលវឌ្ឍនភាពការជួសជុល កែលម្អ និងផ្លាស់ប្ដូរនូវឧបករណ៍សម្រាប់ក្មេងលេងឡើងវិញនៅសួនកុមារក្រុងតាខ្មៅ ខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរថា៖ សួនកុមារក្រុងតាខ្មៅបានធ្វើការជួសជុល កែលម្អរសម្រេចរួចរាល់បាន១០០% និងដាក់ឲ្យដំណើរការឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។