រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិសុទ្ធ មេបញ្ជាការរង

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិសុទ្ធ មេបញ្ជាការរង កងអន្តរាគមន៍ ចល័ត៩៩៩ បញ្ជាការដ្ឋានអង្គរក្ស នៅគេហដ្ឋាននៃសព ភូមិបោះអង្កាញ់ទី១សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ថិតក្នុងឱកាសដ៏មហាក្រៀមក្រំ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងការចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសព។ ការបាត់បង់ឯកឧត្តម ឧត្ដមសេនីយ៍ឯក នួន វិសុទ្ធ មេបញ្ជាការរង កងអន្តរាគមន៍ ចល័ត ៩៩៩ បញ្ជាការដ្ឋានអង្គរក្ស គឺជាការបាត់បង់នូវស្វាមី បិតា ជាទីគោរពស្រលាញ់ និងជាការបាត់បង់ពុទ្ធសាសនូបដ្ឋាកដ៏ប្រពៃមួយរូប។ ឯឧត្ដមប្រធានប្រតិភូ បានឧទ្ទិស ជូនចំពោះដួងវិញ្ញាណក្ខ័ន្ធនៃសពឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិសុទ្ធ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង