រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ក្រោមប្រធានបទ “ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្សនិងធម្មជាតិ”

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ប្រធានបទ "ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្សនិងធម្មជាតិ"ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងបរិវេណសាលាធម្មសិក្សាទួលស្លែង ឃុំលើកដែក ស្រុកកោះធំ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ ការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ នេះឡើង គឺជាការឆ្លុះបញ្ចាំងដល់ក្មួយៗសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកដល់កិច្ចការពារ អភិរក្សអភិវឌ្ឍន៍ និងស្ដារតំបន់ដីសើម ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់យើងទាំងអស់គ្នា ដែលត្រូវគ្រប់គ្រង ថែរក្សាឲ្យបានល្អជានិរន្តរ៍ ដើម្បីស្ដារបរិស្ថានឡើងវិញ ជាពិសេសធនធានតំបន់ដីសើម មនុស្សគ្រប់ជាតិសាសន៍នៅលើភពផែនដី ត្រូវរួបរួមគ្នាថែរក្សាការពា រនិងគ្រប់គ្រងតំបន់ដីសើម សម្រាប់ជាឧត្តមប្រយោជន៍របស់មនុស្សជាតិ និងជីវៈចម្រុះប្រកបដោយនិរន្តរភាពបរិស្ថាន និងជួយរួមចំណែកលើកកម្ពស់ការយល់ដឹង អំពីការស្ដារ ថែរក្សា ធនធានធម្មជាតិ ធនធានតំបន់ដីសើម ដែលធានាបាននូវគុណភាពបរិស្ថានទាំងមានជីវិត និងគ្មានជីវិត នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកណ្ដាលឲ្យកាន់តែប្រសើរឡើងថែមទៀត។លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរចំពោះសកម្មភាពរបស់មន្ទីរបរិស្ថានខេត្ត ដែលបានសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកកោះធំ ដើម្បីរៀបចំទិវានេះឡើង ហើយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាតំបន់ដីសាលអន្តរជាតិ ក្នុងគោលបំណងដ៏សំខាន់គឺលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឲ្យចូលរួមថែរក្សា ការពារ ស្ដារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជាជាពិសេសធនធាននៅក្នុងនិងជំរុញតំបន់ដីសើម។លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ ប្រទេសកម្ពុជាជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេសហត្ថលេខីទាំង ១៦ ប្រទេសនៅលើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្ស និងការពារតំបន់ដីសើម ដែលមានសារៈសំខាន់សម្រាប់ជាអន្តរជាតិ ដោយរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីតំបន់នៃសើម ដែលមានសារៈសំខាន់ជាអន្តរជាតិនេះ មានឈ្មោះថា (អនុសញ្ញារ៉ាមសារ Ramsar) ហើយកម្ពុជាក៏បានក្លាយជាសមាជិកពេញសិទ្ធិទី ១១៦ នៃអនុសញ្ញានេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ជម្រាបជូនផងដែរថា៖ កូនឈើដែលត្រូវចែកជូនឱ្យដាំនៅពេលនេះមានចំនួន ២០០ដើម ក្នុងនោះចែកចេញជាឈើព្រៃលិចទឹក និងឈើព្រៃដីគោករួមមាន៖ ដើមម្ដេញ ១៨៧ដើម ដើមរំដួល ១៣ ដើម និងចែកជូនធុងសំរាមចំនួន ៨ធុង សម្ភារៈអនាម័យមួយចំនួនដល់សាលាឃុំលើកដែក និងសាលាបឋមសិក្សាទួលស្លែងផងដែរ។

អត្ថបទទាក់ទង