រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរក្រុមកីឡាបាល់ទាត់ សសយក ខេត្តកណ្តាល បានក្លាយជាម្ចាស់ពានរង្វាន់ SOCCER LEAGUE ចំណាត់ថ្នាក់លេខ១ លេីកទី៦ ឆ្នាំ២០២៣

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត និងប្រគល់ពានរង្វាន់ដល់ជ័យលាភី SOCCER LEAGUE ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅកីឡដ្ឋានស្មាត អ អេស អិន ។រដ្ឋបាលខេត្តកណ្ដាល បានកោតសរសើរដោយស្មោះ ចំពោះការខិតខំ ប្រឹងប្រែង របស់ប្រតិភូ គ្រូបង្វឹក និងក្មួយៗ កីឡាករទាំងអស់កីឡាករបាល់ទាត់ សសយក ខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែង ប្រកួតកីឡាបាល់ទាត់ យ៉ាងស្វិតស្វាញ តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត គ្រប់ដំណាក់កាល ក្មួយៗធ្វើបានល្អ ដែលលទ្ធផលនាពេលនេះ សសយក ខេត្តកណ្តាល បានក្លាយជាម្ចាស់ពានរង្វាន់ SOCCER LEAGUE ចំណាត់ថ្នាក់លេខ១ លេីកទី៦ ឆ្នាំ២០២៣ ដែលបាននាំមកនូវកិត្តិយសយ៉ាងធំធេងជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។

អត្ថបទទាក់ទង