ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់គណ:កម្មការត្រៀមរៀបចំនិងដាក់ឲ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោកអភិបាលស្រុកកោះធំ និងល្វាឯម លោកនាយករដ្ឋបាលខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។ កិច្ចប្រជុំនេះមានគោលបំណង សិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែល កើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រសិនបើមាន និងសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលត្រូវផ្ទេរសិទ្ធិ និងការ ទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី ធានាឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តកំណត់ព្រមទាំងសហការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋ បាលក្រុង ដែលបង្កើតថ្មីឱ្យមានភាពរលូន និងទទួលបានជោគជ័យ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។