ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំខ្ពប ឃុំតាលន់ ឃុំប្រាសាទ និងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ដកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ដកណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត លោកអភិបាលស្រុក ព្រមទាំងលោក មេឃុំ ចាស់ព្រឹទ្ធាចារ្យ ហើយនិងប្រជាពលរដ្ឋសរុបចំនួនជាង ៤០០នាក់ ដែលមានទីតាំងនៅសាលាឃុំតាលន់ ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។