រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ នៅស្រុកល្វាឯម

+++++++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ស្រុក និងរដ្ឋបាលឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាល។

ថ្លែងក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ឯកឧត្តម នុត ពុធតារាអភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ៖ជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២០-២០២១ នៃខេត្តកណ្ដាល ដែលបានទទួលជ័យលាភីពានរង្វាន់កម្រិតផ្កាយ ទោះបីជាមិនបានពានរង្វាន់ជើងឯកសេវាសង្គមក៏ពិតមែន ប៉ុន្តែឆ្លងកាត់លទ្ធផលដែលទទួលបានពេលនេះ សរបញ្ជាក់ឱ្យឃើញថារដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងមូលដ្ឋាននៃខេត្តកណ្តាល ចំនួន ១៣៨ បានចូលរួមប្រឡង ប្រណាំងប្រកួតប្រជែង លើកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺយើងបានធ្វើទាំងរដ្ឋបាល ១១ក្រុងស្រុក និង១២៧ឃុំសង្កាត់ នៃខេត្តកណ្តាល ពោលគឺស្មើនឹង១០០% ដែលបានស្នើសុំចូលរួមប្រកួត ចំពោះលទ្ធផលដែលទទួលបានវិញ មានចំនួន ១២៨ នៃរដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ គឺ ស្មើនឹង ៩២,៧៥% ដែលទទួលបានជ័យលាភីពានរង្វាន់ ដូចពេលនោះ។

ឯកឧត្តមបានបញ្ជាក់ថា៖ ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យលោក លោកស្រី ត្រូវយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពាន​រង្វាន់ជើង​ឯកសេវា​សង្គម​រដ្ឋបាល​ខេត្ត ប្រចាំ​​ឆ្នាំ​២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ ដោយឡែករដ្ឋបាលស្រុកល្វាឯម ទទួលបានជ័យលាភីពាន​រង្វាន់សេវា​សង្គម​កម្រិតផ្កាយ៣។

អត្ថបទទាក់ទង