រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានចូលរួម វគ្គបណ្ឌុះបណ្ដាល ស្ដីពីការតែងតាំងលិខិត និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានចូលរួម វគ្គបណ្ឌុះបណ្ដាល ស្ដីពីការតែងតាំងលិខិត និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពី នាយករដ្ឋបាលទាំង ១១ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។ កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្ត មុខងារ តួនាទី ភារកិច្ច និងការគ្រប់គ្រង ការចាត់ចែង ការផ្តល់សេវា សាធារណៈ និងការប្រើប្រាស់ធនធាន ដោយផ្អែកតាមគោលការណ៍ នីតិវិធីស្តង់ដាសេវា និងស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្តដែលបានកំណត់ ។

អត្ថបទទាក់ទង