ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានៅការិយាល័យច្រកចេញចូលតែមួយ នៅស្រុកល្វាឯម ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពី លោក-លោកស្រីអភិបាលរងស្រុកល្វាឯម លោកអនុប្រធានអង្គភាពច្រកចេញចូលតែមួយ លោកប្រធាន និងលោកអនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកល្វាឯម និងមន្រ្តីជំនាញ នៅសាលប្រជុំសាលាស្រុកល្វាឯម៕