ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការតាក់តែងលិខិត និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់ នាយករងរដ្ឋបាលសាលាខេត្ត ដែលទើបចូលកាន់តំណែង នាយក នាយករងទីចាត់ការ នាយករដ្ឋបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងកម្មសិក្សាស្ម័គ្រចិត្តចំនួន ១២៧រូប នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលងខេត្តកណ្ដាល បានផ្លាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ យកចំណេះដឹងទៅអនុវត្ត ក្នុងអង្គភាពខ្លួន និងអន្តរអង្គភាពឱ្យមានការឯកភាព និងស៊ីចង្វាក់គ្នាពីរអង្គភាពមួយទៅអង្គភាពមួយ ពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ ទាំងទម្រង់លិខិត ខ្លឹមសារលិខិត ក៏ដូចជារបៀបរបបនៃការទុកដាក់ ការបញ្ជូនលិខិត ឱ្យបានល្អ និងត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល និងសេចក្តីណែនាំនានា ជៀសវាងកុំឱ្យមានកំហុសឆ្គង។វគ្គនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ទៅបាន ដោយមានការចូលរួម និងចិត្តទុកដាក់ត្រងត្រាប់ ស្តាប់ការពន្យល់ បកស្រាយ របស់គ្រូឧទ្ទេស ព្រមទាំងចូលរួមយ៉ាងសកម្មពីសំណាក់លោក លោកស្រីជាសិក្ខាកាម ព្រមទាំងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពីគ្រូឧទ្ទិសថ្នាក់ជាតិនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីផ្ទេរចំណេះដឹង និងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងរដ្ឋបាល និងអង្គភាពនានាក្នុងខេត្តកណ្តាល សម្រាប់អនុវត្តបន្តរឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលព្រមទាំងឱ្យមានលក្ខណៈឯកភាពគ្នា និងសម្របសម្រួលគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង់ និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់យើង។ឯកឧត្ដមបាន កោតសរសើ និងវាយតម្លៃខ្ពស់ ដល់សិក្ខាកាមទាំងអស់ដែលមានវត្តមានគ្រប់ពេល ហើយបានខិតខំសិក្សារៀនសូត្រ ទទួលយកនូវសំណេះដឹង និងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេសដែលមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងហាផ្ទៃ និងក្រុមការងារថ្នាក់ខេត្ត តាំងពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់វគ្គ ដែលធ្វើឱ្យវគ្គនេះព្រឹត្តទៅដោយរលូន និងជោគជ័យប្រកបដោយលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈបំផុត។ឯកឧត្ដមបានគូសបញ្ចាក់ថា រដ្ឋបាលខេត្តកណ្តាល នៅមានការបណ្តុះបណ្តាល និងវគ្គសិក្សាជាច្រើនទៀតដែលរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងសមត្ថភាពដល់ មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្តភាពមន្ត្រីឱ្យទាន់សម័យកាល សំដៅអនុវត្តន៍តួនាទីភារកិច្ច បំរើប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ខ្ពស់ និងមានលក្ខណៈឯកភាពគ្នា និងសម្របសម្រួលគ្នាចំពោះកិច្ច ការរដ្ឋបាល ក៏ដូចជាទម្រង់ និងខ្ចីមសារនៃខិតរដ្ឋបាលឯងដែរ។សូមជម្រាបថាក្នុងវគ្គសិក្សានេះសិក្ខាកើនទាំងអស់បានសិក្សាលំអិតទៅលើមេរៀនសំខាន់ៗដូចជា៖ ១. លិខិតរដ្ឋបាល ២. លិខិតបទដ្ឋានគតិយុត្ត ៣. ការងាររបៀប និង៤. ការងារគ្រប់គ្រងឯកសារ។